Phnom Penh Eye Clinic គ្លីនិក ភ្នែក ភ្នំពេញ
ClinicPhnom Penh, Phnom Penh, CambodiaVerified employer
- Open jobs
- 0
- Locations
- 1
- Based in
- Phnom Penh, Phnom Penh, Cambodia
About Phnom Penh Eye Clinic គ្លីនិក ភ្នែក ភ្នំពេញ
គ្លីនិកភ្នែក ភ្នំពេញ (Phnom Penh Eye Clinic) គឺជាមជ្ឈមណ្ឌលថែទាំ និងព្យាបាលជំងឺភ្នែកឈានមុខគេមួយ ស្ថិតក្នុងរាជធានីភ្នំពេញ ដែលផ្តល់សេវាកម្មសុខភាពភ្នែកប្រកបដោយស្តង់ដារ គុណភាពខ្ពស់ និងភាពរហ័សរហួន។ គ្លីនិកត្រូវបានបង្កើតឡើងដោយផ្អែកលើបេសកកម្មចម្បងក្នុងការការពារ ពង្រឹង និងស្តារចក្ខុប្រសាទជូនដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ និងក្រុមគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ខ្ពស់។ នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ គ្លីនិកភ្នែក ភ្នំពេញ ផ្តល់ជូននូវសេវាពិនិត្យ និងព្យាបាលជំងឺភ្នែកយ៉ាងទូលំទូលាយ ចាប់តាំងពីការពិនិត្យសុខភាពភ្នែកទូទៅ ការវាស់ប្រវែងបាតភ្នែក ការពិនិត្យចក្ខុវិស័យ (Refraction) រហូតដល់ការពិនិត្យស៊ីជម្រៅលើជំងឺភ្នែកស្មុគស្មាញ។ សេវាកម្មឯកទេសសំខាន់ៗរួមមាន៖ 1- ឯកទេសវះកាត់ភ្នែកឡើងបាយ (Cataract Surgery): ប្រើប្រាស់បច្ចេកវិទ្យាវះកាត់ទំនើប និងការជ្រើសរើសឡេនក្នុងភ្នែក (Intraocular Lenses - IOLs) ដែលមានគុណភាពខ្ពស់ ដើម្បីជួយឱ្យអ្នកជំងឺមើលឃើញច្បាស់ឡើងវិញ។ 2- ឯកទេសវះកាត់ភ្នែកស្រលៀងប្រវ៉ែង (Strabismus): ការពិនិត្យ និងវះកាត់កែតម្រូវសាច់ដុំភ្នែកប្រវ៉ែងចំពោះមនុស្សពេញវ័យ និងកុមារ។ 3- សេវាពិនិត្យសុខភាពភ្នែកកុមារ (Pediatric Eye Care): ការពិនិត្យ និងការពារបញ្ហាភ្នែកចំពោះកុមារតាំងពីវ័យក្មេង និងកម្មវិធីពិនិត្យភ្នែកតាមសាលារៀន។
Open jobs (0)
Browse healthcare jobsThere are no open jobs right now.
Browse healthcare jobs